Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្តីសង្ឃឹមរបស់លោកត្រាំ ក្នុងការដឹកនាំអាមេរិក ៤ឆ្នាំទៀត កាត់តែតិចទៅ

ក្តីស្រម័យដឹកនាំអាមេរិកថែមមួយអាណត្តិទៀតរបស់ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងបាត់បង់បន្តិចម្តងៗ ដោយសារតែការគាំទ្ររបស់លោក បានធ្លាក់ចុះ ចំណែកគូប្រជែងរបស់លោក គឺលោក Joe Biden កំពុងតែនាំមុខប្រធានាធិបតី ត្រាំ ចំនួន១១ពិន្ទុ នៅទូទាំងប្រទេស។ នេះជាការនាំមុខយ៉ាងឆ្ងាយ សម្រាប់ការបោះឆ្នោត នៅខែវិច្ឆិកា ឆ្នាំ២០២០។

ការស្ទង់មតិថ្មីបំផុតរបស់មហាវិទ្យាល័យខ្វីននីភៀក (Quinnipiac) បានបង្ហាញថា ពលរដ្ឋអាមេរិក ចំនួន៥១ភាគរយ ប្រកាសថា នឹងបោះឆ្នោតឲ្យលោក Joe biden ។ ប៉ុន្ដែមានពលរដ្ឋអាមេរិក តែ៣៩ភាគរយប៉ុណ្ណោះ បោះឆ្នោតគាំទ្រលោក ដូណាល់ ត្រាំ។ បើធៀបនឹងខែមុន លោក Joe Biden ទទួលបានការគាំទ្រ ៤៩ភាគរយ ចំណែកលោក ត្រាំ ទទួលបាន ៤១ភាគរយ ។

ការគាំទ្ររបស់លោក ត្រាំ ធ្លាក់ចុះ ដោយសារតែពលរដ្ឋអាមេរិក មិនពេញចិត្តនឹងយុទ្ធសាស្ត្រ ប្រឆាំងនឹងកូវីដ១៩ ទើបធ្វើឲ្យស្ថានភាពកាន់តែអាកក្រក់ទៅ។ កត្ដាទាំងនេះហើយ ទើបធ្វើឲ្យការគាំទ្រលោក ត្រាំ ធ្លាក់ចុះជាបន្តបន្ទាប់។

នៅក្នុងការស្ទង់មតិរបស់មហាវិទ្យាល័យ Quinnipiac ក៏បានសម្ភាសន៍ពលរដ្ឋតាមទូរស័ព្ទ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ទៅលើពលរដ្ឋ១៣២០នាក់ ដែលមានសិទ្ធិបោះឆ្នោត បានបង្ហាញថា ពលរដ្ឋអាមេរិកភាគច្រើន អស់ទំនុកចិត្តទៅលើប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដឹកនាំមហាអំណាចលេខរបស់ពិភពលោកមួយនេះ។ ចំណុចទាំងនេះហើយ បានធ្វើឲ្យលោក ត្រាំ កាន់តែបាត់​បង់ឱកាស​ក្នុងការដឹកនាំអាមេរិក បន្ដមួយអាណត្តិទៀត៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9238517