Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ភាព​ស្អិត​រមួត​រវាង​កណ្ដឹង​បុរាណ​ខ្មែរ​ជាមួយ​ព្រះ​ពុទ្ធ​សាសនា ​

កណ្ដឹង​បុរាណ​ខ្មែរ មាន​ប្រភព​តាំង​ពី​ច្រើន​សតវត្ស​មុន​​មាន​សំឡេង​​បន្លឺ​ឡើង​ខ្លាំង សំឡេង​ទ្រទ្រង់​ប្រកប​ដោយ​ថាមពល។ កណ្ដឹង​ប្រភេទ​នេះ​ត្រូវ​បាន​ផលិត​ចេញ​ពី​សំរឹទ្ធ​ដែល​មាន​គុណភាព​ខ្ពស់​។

វា​មាន​ស្នាម​សឹក​ដោយ​ដៃ​និង​ការ​ប៉ះ​ទង្គិច​​ខ្លាំង​ដែល​បង្ហាញ​ពី​ការ​ប្រើប្រាស់​យ៉ាង​ច្រើន​ជាមួយ​នឹង​សញ្ញា​សំគាល់​ដែល​​បាន​វាយ​ដោយ​ត្រួយ​កណ្ដឹង​ជា​ច្រើន​ដង​។ មាន​ប្រតិកម្ម​អុក​ស៊ីត​កម្ម​លោហៈ​លាយ​មួយ​ចំនួន ដែល​បាន​ធ្វើ​អោយ​កណ្ដឹង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ល្អ​ប្រសើរ​បំផុត​ដោយ​គ្មាន​ការ​ខូចខាត។

ភាគច្រើន​កណ្ដឹង​បុរាណ​ខ្មែរ​ឃើញ​មាន​នៅ​តាម​ប្រាសាទ និង​កន្លែង​គោរព​​បូជា​ព្រះពុទ្ធ​សាសនា​នានា​។ សំឡេង​រោទ៍​ជា​សញ្ញា​រំលឹក​នៃ​សេចក្ដី​មេត្តា ​និង​ប្រាជ្ញា​ជ្រៅជ្រះ​របស់​ព្រះ។

កណ្ដឹង​ក៏​ត្រូវ​បាន​ប្រើ​ដើម្បី​ផ្ដល់​ជា​សញ្ញា​បញ្ជាក់​នូវ​សកម្មភាព​ផ្សេង​ៗ​ដល់ បព្វជិត​ ព្រះសង្ឃ និង​ដូនជី រួម​ទាំង​ពេលវេលា​ក្រោក​ឡើង​ធ្វើ​សមាធិ​​ សូត្រ​ធម៌ បរិភោគ និង​សម្រាក​ -ល-។ កណ្ដឹង​បុរាណ​ខ្មែរ មាន លក្ខណៈ ស្រដៀង​នឹង​កណ្ដឹង សំរឹទ្ធ​ដទៃ​ទៀត​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍៕

from: https://tnaot.com/km/m/detail/article/9238233