នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នេះលោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីចុះប្រគល់ផ្ទះមួយខ្នង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនអតីតយុទ្ធជនមួយរូបឈ្មោះ ណុះ សាន់ ដែលពិការខូចជើងម្ខាងដោយបេសកកម្មនៅឆ្នាំ១៩៩៣។
អំណោយផ្ទះខាងលើមានទំហំបណ្តោយ ០៦ម៉ែត្រ ទទឹង ០៧ម៉ែត្រ ស្ថិតក្នុងភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងនោះលោកអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាបន្ថែមចំនួន ២០០.០០០រៀល ព្រមទាំងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀតផងដែរ៕ ដោយ ៖ សុង យូ