រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក Somsak Thepsuthin បានមានប្រសាសន៍កាលពីថ្ងៃពុធថា ពន្ធនាគារនៅទូទាំងប្រទេសថៃនឹងអនុញ្ញាតឱ្យសាច់ញាតិទៅសួរសុខទុក្ខអ្នកទោសចាប់ពីថ្ងៃទី ១ ខែមិថុនា ប៉ុន្តែនាយកដ្ឋានតាមតំបន់នឹងសម្រេចចិត្តទៅតាមលទ្ធផលជាក់ស្តែងទៀត។
មុននេះក្រសួងយុត្តិធម៌បានហាមឃាត់សាច់ញាតិក្នុងការសួរសុខទុក្ខអ្នកទោសរហូតដល់ថ្ងៃទី៣១ ខែឧសភាដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩។ លោក Somsak បានមានប្រសាសន៍ថា បញ្ហានេះត្រូវបានយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់នៅក្នុងក្រសួងកាលពីថ្ងៃពុធ។
ច្បាប់នេះត្រូវបានគេឯកភាពថា នាយកដ្ឋានមានសិទ្ធកែតម្រូវនឹងត្រូវដាក់ចេញនូវលក្ខខណ្ឌយ៉ាងប្រុងប្រយ័ត្នសម្រាប់សាច់ញាតិដែលមកសួរសុខទុក្ខធ្វើតាមសេចក្តីប្រកាសដែលបានចេញនៅក្នុងខេត្តនីមួយៗទាក់ទងនឹងវិធានការគ្រប់គ្រងជំងឺឆ្លង។
រូបតំណាង
ពន្ធនាគារនីមួយៗត្រូវមានកន្លែងសមស្របសម្រាប់អ្នកសួរសុខទុក្ខ ហើយត្រូវគោរពតាមគោលការណ៍រក្សាគម្លាតរបស់រដ្ឋាភិបាល និងត្រូវកំណត់ចំនួនអ្នកមកលេងក្នុងមួយថ្ងៃឱ្យបានត្រឹមត្រូវ។ អ្វីដែលសំខាន់បំផុតនោះគឺលក្ខខណ្ឌត្រូវតែធានាថា នៅក្នុងពន្ធនាគារ មិនមានការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩នោះទេ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post