Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ភ្នាក់ងារកីឡាម្នាក់ថា Neymar នឹងបន្តលេងនៅ PSG បើទោះបីជា Barca ចាប់អារម្មណ៍ក៏ដោយ

កីឡាករ Neymar នឹងនៅបន្តជាមួយក្លិប Paris Saint-Germain ដដែលបើទោះបីជាមានការចាប់អារម្មណ៍ពីក្លិប Barcelona ក៏ដោយ។ នេះបើយោងតាមអតីតភ្នាក់ងាររបស់គាត់គឺលោក Wagner Ribeiro។

ខ្សែបម្រើប្រយុទ្ធវ័យ ២៨ ឆ្នាំរូបនេះ ត្រូវបានផ្សាភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់ Barcelona វិញអស់រយៈពេលជិត ៣ ឆ្នាំមកហើយ បន្ទាប់ពីចាកចេញទៅចូលរួមជាមួយ PSG ក្នុងតម្លៃបំបែកឯតទគ្គកម្មពិភពលោក ២២២ លានផោន។

យ៉ាងណាមិញ លោក Ribeiro បានឱ្យដឹងថា Neymar នឹងបន្តស្នាក់នៅជាមួយ PSG ដដែល ដោយសារតែក្លិប Barcelona កំពុងជួបបញ្ហាផ្នែកហិរញ្ញវត្ថុអំឡុងពេលមានវីរុស កូវីដ-១៩ ។ ណាមួយ PSG នឹងមិនលក់ Neymar ទៅឱ្យ Barca ក្នុងតម្លៃក្រោម ១០០ លានផោននោះទេ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9235003