Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាមេរិក ព្រមព្រៀង​បិទព្រំដែនជាមួយកាណាដា និង ម៉ិចស៊ីក រយ:ពេល១ខែបន្ដទៀត

អាមេរិក ម៉ិចស៊ីក និងកាណាណា កាលពីថ្ងៃទី១៩ ខែឧសភា បានសម្រេច​បិទព្រំដែនបន្ថែម​៣០ថ្ងៃបន្ដទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសកូវីដ​១៩ ។

ក្រសួងសន្តិសុខជាតិអាមេរិក បានប្រកាសថា ច្បាប់ហាមប្រាមធ្វើដំណើរឆ្លងកាត់ព្រំដែន ជាលើកដំបូង ត្រូវបានអនុម័ត នៅពាក់កណ្តាលខែមីនា។ បើតាមគម្រោង ច្បាប់នេះនឹងបញ្ចប់ នៅថ្ងៃទី២០ ខែឧសភា​នេះ។ ​ប៉ុន្តែរដ្ឋាភិបាល នៃប្រទេសទាំង៣ បានសម្រេចបន្តបិទ រហូតដល់ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ ២០២០ ទាំងព្រំដែនអាមេរិក ម៉ិចស៊ីក និងកាណដា​។

នាយករដ្ឋមន្ត្រីកាណាដា លោក​ Justin Trudeau ​បានប្រកាសថា «នេះជាការសម្រេច​ដ៏មានសារសំខាន់ ​ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពដល់ពលរដ្ឋទាំងអស់»។

កាលពីថ្ងៃទី​១៩ ខែឧសភា នេះដែរ អាមេរិក​បានសម្រេចបន្តអនុវត្ដច្បាប់ប្រឆាំងនឹងកូវីដ១៩ ហើយបណ្តេញជនភៀសខ្លួនខុសច្បាប់ ដែលចាប់បាន នៅតាមព្រំដែនរវាងអាមេរិក និងម៉ិចស៊ីក។ ច្បាប់បិទព្រំដែន នឹងអូសបន្លាយ​ពេលកំណត់ ក្នុងរយៈពេល៣០ថ្ងៃបន្ដទៀត រហូតក្រសួងសុខាភិបាលវាយតម្លៃជាថ្មី៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9234773