Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផ្លូវការ! លោក Martinez បានបន្តកុងត្រាជាមួយក្រុមជម្រើសជាតិបែលហ្ស៊ិកដល់ឆ្នាំ២០២២

សហព័ន្ធកីឡាបាល់ទាត់បែលហ្ស៊ិកបានប្រកាសជាផ្លូវការថា លោក Roberto Martinez បានយល់ព្រមចុះកុងត្រាថ្មីដើម្បីបន្តធ្វើជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិបែលហ្ស៊ិករហូតដល់ឆ្នាំ២០២២។

លោក Martinez ត្រូវបានសហព័ន្ធបាល់ទាត់បែលហ្ស៊ិកតែងតាំងឱ្យធ្វើជាគ្រូបង្វឹកដំបូងនៅក្នុងឆ្នាំ២០១៦ ហើយកិច្ចសន្យាថ្មីរបស់គាត់ដែលមានសុពលភាពរហូតដល់ឆ្នាំ២០២២ នេះបានសបញ្ជាក់ថាលោកនឹងបន្តមានតួនាទីដឹកនាំក្រុមជម្រើសជាតិបែលហ្ស៊ិកនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ នៅប្រទេសកាតា។ សហព័ន្ធបាល់ទាត់បែលហ្ស៊ិកគ្រោងនឹងធ្វើសន្និសីទសារព័ត៌មានជាមួយ លោក Martinez នៅថ្ងៃពុធ ដើម្បីពិភាក្សាលើកិច្ចសន្យាថ្មីរបស់គាត់។

គួរឱ្យដឹងដែរថា ក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០១៨ នៅឯប្រទេសរុស្សី គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានដឹកនាំក្រុមជម្រើសជាតិបែលហ្ស៊ិកទទួលបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិអង់គ្លេសក្នុងលទ្ធផល ២-០៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9234706