Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រុមហ៊ុន Rolls-Royce កាត់បន្ថយបុគ្គលិក៩ពាន់នាក់ ចំពេលវិបត្តិកូវីដ​១៩

ក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះ Rolls-Royce បានប្រកាសកាត់បន្ថយ​បុគ្គលិក​រាប់ពាន់នាក់ ខណៈដែលកំពុង​ជួបប្រទះនូវវិបត្តិវីរុស​កូវីដ​១៩​ឆ្លងរាតត្បាត ។ ក្រុមហ៊ុន Rolls-Royce បានអះអាងថា ស្ថានការ​អាក្រក់នេះ ទម្រាំបានប្រសើរឡើងវិញ ប្រហែល​ត្រូវចំពេលជាច្រើន​ឆ្នាំទៀត​។ ការកាត់បន្ថយកម្លាំងពលកម្មនេះ ក៏នឹងនាំឲ្យប៉ះពាល់ដល់ផ្នែកអវកាសស៊ីវិលរបស់ខ្លួនផងដែរ ។

លោក Warren East​ ថៅកែក្រុមហ៊ុន Rolls-Royce បានថ្លែងប្រាប់ប្រភពប៊ីប៊ីស៊ី ផ្សាយ​ថ្ងៃទី២០ ខែឧសភាថា “មិនមែនជាវិបត្តិរបស់យើងទេ ប៉ុន្តែជាវិបត្តិដែលយើងត្រូវប្រឈមមុខ ហើយត្រូវតែដោះស្រាយ” ។ ភាគច្រើនបុគ្គលិកដែលត្រូវកាត់បន្ថយនេះ គឺនៅចក្រភពអង់គ្លេស ។

ក្រុមហ៊ុន Rolls-Royceអះអាងថា បុគ្គលិករបស់ខ្លួនមានសរុបប្រហែល ៥២,០០០ នាក់នៅទូទាំងពិភពលោក ។ លោក East បានប្រាប់នៅក្នុងកម្មវិធីរបស់ BBCថា ក្រុមហ៊ុនមិនទាន់បានសន្និដ្ឋានថា តើការកាត់បន្ថយបុគ្គលិកនោះ នឹងទៅជាយ៉ាងណាទេ ដោយសារតែត្រូវពិគ្រោះយោបល់ជាមួយសហជីពសិន ។

លោក Warren East បានបញ្ជាក់ថា “វាប្រហែលជាត្រូវ នៅក្នុងការនិយាយថា អាជីវកម្មអវកាសស៊ីវិលរបស់យើងមានប្រមាណ ២ ភាគ ៣ គឺជាបុគ្គលិកសរុបនៅចក្រភពអង់គ្លេស ហើយនេះប្រហែលជាត្រូវ​កាត់បន្ថយ​ដំបូងគេហើយ” ។

ចាប់តាំង​ពី​ពេលជើងហោះហើរ​ជាច្រើន​ត្រូវបានដាក់ឲ្យចុះដី ឈប់ប្រតិបត្តិការ​ដោយសារតែការឆ្លងរាតត្បាត​វីរុស​កូវីដ​១៩នោះ, ក្រុមហ៊ុនអាកាសចរណ៍​ជាច្រើន​បានប្រកាសកាត់បន្ថយ​បុគ្គលិក​របស់ខ្លួនជាបន្តបន្ទាប់ ។ 

ក្រុមហ៊ុន Rolls-Royce បានបញ្ជាក់ថា ផលប៉ះពាល់បណ្តាលមកពីការរាតត្បាតវីរុសកូវីដ​១៩ ទៅលើក្រុមហ៊ុន ក៏ដូចឧស្សាហកម្មអាកាសចរណ៍ទាំងមូល គឺមិនធ្លាប់មាននោះឡើយ តាំងពីពេលមុនមក ។

ក្រុមហ៊ុន Rolls-Royce បញ្ជាក់ថា វាច្បាស់ណាស់ថា ដើម្បី​ស្ថានការបានល្អប្រសើរ​ឡើងវិញ​លើទីផ្សារអាកាសចរស៊ីវិល​ដូចកាលពីមុន​ពេល​វីរុសឆ្លងរាតត្បាតនោះ ប្រហែល​ត្រូវចំណាយ​ពេលជាច្រើនឆ្នាំទៀត ។ 

ក្រុមហ៊ុនបានប្រកាសផងដែរថា នឹងមិនត្រឹមតែកាត់បន្ថយការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយការចំណាយលើវិស័យនានា ដូចជារោងចក្រ និងអចលនទ្រព្យផ្សេងទៀតផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9234680