ភ្នំពេញ៖ ពានរង្វាន់ PropertyGuru Cambodia Property ដែលជាកម្មវិធីផ្តល់ពានរង្វាន់ឈានមុខគេនៅក្នុងតំបន់ នឹងបន្តរៀបចំឡើងវិញនាឆ្នាំនេះ ជាមួយនឹងពេលវេលាថ្មី តាមបែបបទខ្មែរ។
អ្នករៀបចំកម្មវិធីបានធ្វើការសម្រេចចិត្តប្រកបដោយភាពទទួលខុសត្រូវ ដោយពន្យារការរៀបចំរាត្រីសមោសរក្រវាត់កពណ៌ខ្មៅ និងពិធីប្រគល់ពានរង្វាន់ PropertyGuru Cambodia Property ម្តងរួចមកហើយ ដែលពីមុនត្រៀមរៀបចំក្នុងខែមិថុនា ដើម្បីធានាពីសុវត្ថិភាព និងសុខភាពរបស់ភ្ញៀវចូលរួម, ទីកន្លែង, និងបុគ្គលិក។
ព្រឹត្តិការណ៍រាត្រីសមោសរអចលនទ្រព្យប្រចាំឆ្នាំរបស់កម្ពុជា នឹងត្រូវរៀបចំឡើងនៅថ្ងៃទីសុក្រ ទី៧ ខែ សីហា ឆ្នាំ២០២០ខាងមុខនេះ នៅឯសណ្ឋាគារសូហ្វីតែលភ្នំពេញ ផូគីត្រា។ ហើយក្រុមហ៊ុននៅតែលើកទឹកចិត្តសាធារណជនទាំងអស់ឲ្យបន្តដាក់បេក្ខភាពរបស់ខ្លួនតាមអនឡាញរហូតដល់់ថ្ងៃទី ២២ ខែឧសភា តាមរយៈasiapropertyawards.com/nominations ឬ https://www.asiapropertyawards.com/en/nominations/។
កាលបរិច្ឆេទសំខាន់ៗដែលបានកំណត់ឡើងវិញសម្រាប់ពានរង្វាន់ PropertyGuru Cambodia Property គឺមានដូចខាងក្រោម៖
ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ៖ បិទការទទួលបេក្ខភាព
ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ៖ បិទការបញ្ចូលបេក្ខភាព
ថ្ងៃទី៨-១៩ ខែមិថុនា ឆ្នាំ២០២០ ៖ ចុះត្រួតពិនិត្យទីតាំង
ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ៖ វិនិច្ឆ័យចុងក្រោយ
ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ៖ រាត្រីសមោសរ និងពិធីប្រគល់ពានរង្វាន់នៅភ្នំពេញ កម្ពុជា
ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ៖ មហារាត្រីសមោសរចុងក្រោយនៅទីក្រុងបាងកក ប្រទេសថៃ
ក្នុងកម្មវិធីនេះ នឹងមានការអនុវត្តន៍ពិធីសារថែទាំសុខភាពយ៉ាងប្រុងប្រយ័ត្ន និងតឹងរឹងក្នុងសកម្មភាពនានានៅថ្ងៃប្រារព្វពិធីរាត្រីសមោសរ។ បេក្ខភាពដែលមានស្រាប់ក៏នឹងត្រូវបានគេយកមកវិនិច្ឆ័យដូចធម្មតាផងដែរ ដោយផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យ ខណៈដែលកម្រិតចំនួនបេក្ខភាពអាចត្រូវបានគេបន្ថែមទៅតាមភាពចាំបាច់នៃទីផ្សារនីមួយៗ។ កាលបរិច្ឆេទរាត្រីសមោសរថ្មីនេះ ក៏ពន្យារសិទ្ធិក្នុងការតាំងឡូហ្គោរបស់អ្នកឈ្នះ និងបេក្ខភាពដែលទទួលបានការកោតសសើរច្រើន។
លោក Jules Kay នាយកគ្រប់គ្រងពានរង្វាន់ PropertyGuru Asia Property Awards បានមានប្រសាសន៍ថា៖ “ដោយសារសុវត្ថិភាពរបស់ភ្ញៀវ យើងនៅតែជាអាទិភាពទីមួយ យើងចង់ធានាថា យើងរៀបចំព្រឹត្តិការណ៍យើងនេះនៅពេលដែលបេក្ខជន និងអ្នកពាក់ព័ន្ធផ្សេងទៀតមានអារម្មណ៍ស្រួលចិត្ត និងត្រៀមខ្លួនរួចរាល់ ដើម្បីប្រារព្ធអបអរសមិទ្ធផលរបស់ខ្លួនបានយ៉ាងពេញលេញ”។
គួរបញ្ជាក់ឱ្យដឹងថា ពានរង្វាន់ PropertyGuru’s Asia Property Awards ដែលបានបង្កើតឡើងនៅឆ្នាំ ២០០៥ គឺជាកម្មវិធីផ្តល់ពានរង្វាន់អចលនទ្រព្យតែមួយគត់ និងមានកិត្តិនាមបំផុតនៅតំបន់។ ពានរង្វាន់អចលនទ្រព្យអាស៊ី (The Asia Property Awards) ត្រូវបានគេទទួលស្គាល់ថា ជានិម្មិតសញ្ញាល្អបំផុតចុងក្រោយនៃឧត្តមភាពឧស្សាហកម្មក្នុងវិស័យអចលនទ្រព្យនៅអាស៊ី។ ដោយមានគណៈកម្មការឯករាជ, អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ, និងអភិបាលដែលគួរជាទីទុកចិត្ត បានធ្វើឱ្យពានរង្វាន់នេះមានកេរ្តិ៍ឈ្មោះល្បីរន្ទឺគ្មានគូប្រៀប ព្រោះតែពានរង្វាន់នេះផ្តល់នូវយុត្តិធម៌ ភាពអាចទុកចិត្តបាន និងតម្លារភាព។ នៅឆ្នាំ២០២០នេះ ពានរង្វាន់នេះបើកទីផ្សារអចលនទ្រព្យចំនួន ១៦ នៅក្នុងតំបន់។ ពិធីរាត្រីសមោសរទទួលបានការចូលរួមពីអ្នកដឹកនាំជាន់ខ្ពស់ក្នុងវិស័យចំនួនដល់ទៅ ៦០០ នាក់ ដើម្បីទទួលស្គាល់ឧត្តមភាពក្នុងទីផ្សារអាស៊ី, ពានរង្វាន់តាមប្រទេសនីមួយៗ នឹងយកទៅចូលរួមតាំងនៅក្នុងពានរង្វាន់ធំចុងក្រោយរបស់ PropertyGuru Asia Property Awards Grand Final ដែលនឹងរៀបចំទន្ទឹមគ្នានឹងកិច្ចប្រជុំកំពូលអចលនទ្រព្យនៅអាស៊ី PropertyGuru Asia Real Estate Summit នៅទីក្រុងបាងកក នាខែធ្នូ ឆ្នាំ២០២០ខាងមុខ៕
សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើអ៊ីមែលទៅកាន់ awards@propertyguru.com ឬចូលទៅគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនតាមរយៈ AsiaPropertyAwards.com។