តារាចម្រៀងលោក ករុណា ពេជ្រ បានសាងសង់ផ្នូររួចរាល់ ដើម្បីបំពេញបំណងប្រាថ្នាជូនអ្នកមានគុណជាលើកចុងក្រោយទាំងទឹកភ្នែក មុនពេលឪពុកចែកឋានទៅ។
លោក ករុណា ពេជ្រ បានថ្លែងប្រាប់ TNAOT APP ទាំងអារម្មណ៍ក្តុកក្តួលថា៖ បណ្តាំ ៣របស់ប៉ា កាលពីជាង ២ ឆ្នាំមុន ដែលនិយាយផ្តាំខ្ញុំមុនប៉ា ដាច់សរសៃរឈាមខួរក្បាល ២ អាទិត្យ គឺ ខ្ញុំចាំមិនភ្លេច ដែលជាទីកន្លែងសុខសាន្តចុងក្រោយរបស់ប៉ា ហើយខ្ញុំបានសាង់ផ្នូររួចរាល់១០០ភាគរយ តាមបណ្តាំរបស់ប៉ាបានសម្រេចហើយ។
ទន្ទឹមជាមួយគ្នានោះដែរលោក ករុណា ពេជ្រ បានប្រាប់ពីតម្លៃនៃការសាងសង់ផ្នូរជូនលោកឪពុកដែលជាបណ្តាំចុងក្រោយ ចំណាយថវិកាសរុបទាំងអស់គឺជាង១០០០០ដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរថាលោក ករុណា ពេជ្រ ព្យាបាលអ្នកមានគុណដែលចាប់ផ្តើមធ្លាក់ខ្លួនឈឺអស់រយៈពេល ២ឆ្នាំកន្លះ កន្លងមកនេះ គឺចំណាយប្រាក់អស់ជាង ២០០,០០០ ដុល្លារអាមេរិក ហើយបានព្យាយាមស្វះស្វែងគ្រប់វិធីដើម្បី បានសម្រេចគោល ដៅចុងក្រោយ ដែលប៉ារបស់លោកផ្តាំ មុនពេលដែលគាត់ធ្លាក់ខ្លួនឈឺជំងឺ ដាច់សរសៃឈាមខួរក្បាល៕
អត្ថបទដោយ៖ លក្ខិណា