ដោយសារជំងឺកូវីដ១៩ រាតត្បាត ចម្រៀង K-Pop មួយក្រុមក៏បានលើកពេល តែនាពេលនេះក្រុមចម្រៀង K-Pop ថ្មីឈ្មោះថា SECRET NUMBER បានធ្វើការ Debut ជាផ្លូវការនាថ្ងៃទី ១៩ ខែឧសភា ជាមួយបទចម្រៀងចំណងជើងថា “Who Dis?”។
SECRET NUMBER ជាក្រុមដែលមានសមាជិកចំនួន ៥នាក់ ស្ថិតក្រោមការគ្រប់គ្រងរបស់ផលិតកម្ម Vine Entertainment ហើយក្រុមមួយនេះមានសមាជិកចម្រុះជាតិសាសន៍ជាច្រើន ដោយ Denise និង Jinny គឺជាកូនកាត់កូរ៉េ-អាមេរិក, Dita ជាជនជាតិឥណ្ឌូណេស៊ី, Léa ជាជនជប៉ុន និង Soodam ជាជនជាតិកូរ៉េខាងត្បូង។
យ៉ាងណាមិញ Dita គឺជាជនជាតិឥណ្ឌូណេស៊ីដំបូងគេដែលបាន Debut ក្នុងនាមជាក្រុម K-Pop មានឈ្មោះកំណើតថា Dita Karang ដោយនៅក្នុងក្រុមកាន់តួនាទីជា Main Dancer និង Lead Vocalist។ Dita ធ្លាប់ជាអ្នករាំមកពីក្លឹប 1MILLION Dance និងធ្លាប់ហ្វឹកហាត់នៅទីក្រុង New York សហរដ្ឋអាមេរិកផងដែរ៕
ប្រភព៖ Soompi