Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ហាមហាត់ប្រាណដាច់ខាត បើអ្នកស្ថិតក្នុងលក្ខខណ្ឌទាំង ៧យ៉ាងនេះ

សុខភាព៖ ការធ្វើលំហាត់ប្រាណជួយឲ្យរាងកាយរបស់អ្នកមានសុខភាពល្អ ប៉ុន្តែវាមិនមែនជារឿងល្អគ្រប់ពេលឡើយ។ ការឈឺចាប់ និងសញ្ញាមិនស្រួលខ្លួនខ្លះ អាចចង់បង្ហាញឲ្យអ្នករង់ចាំ រហូតបានប្រសើរសិនមុនពេលចាប់ផ្តើមហាត់ប្រាណ។ 

ដូច្នេះអ្នកត្រូវចៀសវាងការហាត់ប្រាណ ឬលេងកីឡាក្នុងរយៈពេលមួយប្រសិនអ្នកមានវិបត្តិសុខភាព៧យ៉ាងខាងក្រោម៖ 

1. ក្តៅខ្លួន៖ សម្រាកនៅផ្ទះប្រសិនអ្នកហាក់មានអារម្មណ៍ថាក្តៅខ្លួនព្រោះការឡើងកម្តៅជាសញ្ញាដែលរាងកាយកំពុងទប់ទល់នឹងជំងឺណាមួយ ហើយខ្លួនរបស់អ្នកត្រូវការថាមពលច្រើនដើម្បីដំណើរការទប់ទល់នោះ។ 

2. ក្អកខ្លាំង៖ អ្នកត្រូវផ្អាកហាត់ប្រាណមួយរយៈដែលអ្នកកំពុងមានអាការៈក្អកខ្លាំង ឬក្អកញឹក ព្រោះការហាត់ក្នុងពេលនេះអាចធ្វើឲ្យអាការៈក្អកកាន់តែធ្ងន់ធ្ងរ ពិសេសប្រភេទលំហាត់ប្រាណធ្វើឲ្យកើនឡើងនូវចង្វាក់បេះដូង និងដង្ហើម។

3. មួរម៉ៅ៖ ពេលខ្លះអ្នកពុំមានសញ្ញាអ្វីទាំងអស់ ប៉ុន្តែអ្នកគ្រាន់តែមានអារម្មណ៍មិនល្អ ដែលប្រហែលជាសញ្ញាបង្ហាញថាអ្នកកំពុងចុះខ្សោយផ្នែកណាមួយ ហើយការហាត់ប្រាណបញ្ចេញកម្លាំងក្នុងពេលជាមួយគ្នានេះអាចបន្ថយប្រព័ន្ធការពាររាងកាយរបស់អ្នកថែមទៀត និងធ្វើឲ្យអ្នកងាយឈឺ។

4. ជំងឺហឺត ឬបញ្ហាផ្លូវដង្ហើម៖ ប្រសិនអ្នកលេចសញ្ញាមិនប្រក្រតីនៃប្រព័ន្ធផ្លូវដង្ហើម ឬសញ្ញាហឺត អ្នកគួរឈប់ហាត់ប្រាណមួយរយៈពេល ហើយណាត់ជួបគ្រូពេទ្យរបស់អ្នកជាបន្ទាន់ បើសញ្ញាហាក់កើតមានឡើងដដែលៗ។ 

5. ទើបរងការប៉ះទង្គិចក្បាលខ្លាំង៖ សូមកុំធ្វើលំហាត់ប្រាណ ឬចូលរួមកីឡាណាមួយរហូតដល់គ្រូពេទ្យរបស់អ្នកអនុញ្ញាត ទោះបីអ្នកមានអារម្មណ៍ធម្មតាយ៉ាងណាក៏ដោយ។ ការប៉ះទង្គិចខួរក្បាលទាមទារឲ្យមានការព្យាបាលត្រឹមត្រូវល្អ ពិសេសបើការប៉ះទង្គិចខួរក្បាលទាំងនោះកើតឡើងដោយសារតែលេងកីឡា ឬហាត់ប្រាណ។

6. មិនបានគេងពេលយប់ និងអស់កម្លាំងខ្លាំង៖ ជាញឹកញាប់ការហាត់ប្រាណពេលព្រឹកព្រលឹម បន្ទាប់ពីដំណេករបស់អ្នកគឺដើម្បីបង្កើនថាមពល និងត្រៀមខ្លួនសម្រាប់ការងារពេញមួយថ្ងៃ។ ប៉ុន្តែ អ្នកមិនគួរហាត់ឡើយ បើអ្នកតែងតែអស់កម្លាំងខ្លាំង ឬគេងបានតិចព្រោះអាចប៉ះពាល់ដល់ដំណើរការរាងកាយមិនបានល្អ និងងាយរងគ្រោះថ្នាក់ពីការហាត់។

7.ធ្លាប់ឈឺចាប់ ឬរបួសពេលហាត់៖ មិនត្រូវហាត់ប្រាណដាច់ខាតរហូតមានការបញ្ជាក់ ឬធានាសុវត្ថិភាពពីគ្រូពេទ្យរបស់អ្នក ព្រោះការហាត់ប្រាណក្នុងពេលនេះអាចនឹងមិនជួយអ្នកបំបាត់ការឈឺចាប់ដូចការរំពឹងទុកឡើយ។ ផ្ទុយមកវិញ អ្នកប្រហែលធ្វើឲ្យការឈឺចាប់ ឬរបួសនោះកាន់តែធ្ងន់ធ្ងរទៅៗ៕

from: https://tnaot.com/km/m/detail/article/9234100