Nani រៀបរាប់ពីអ្វីដែលគេនិយាយជាមួយ Cristiano ក្រោយគ្រាប់បាល់ដ៏អស្ចារ្យទល់នឹងអេស្ប៉ាញ ត្រូវអាជ្ញាកណ្ដាលមិនឲ្យ
Nani បានធើ្វការសុំទោសទៅកាន់ Cristiano Ronaldo ក្រោយពីធើ្វនូវកំហុស ដែលធើ្វឲ្យអាជ្ញាកណ្ដាលសម្រេចមិនឲ្យគ្រាប់បាល់របស់គេទល់នឹងអេស្ប៉ាញ ចូលទីនោះទេ។
ក្នុងឆ្នាំ២០១០ ការប្រកួតរវាងព័រទុយហ្គាល់ និងអេស្ប៉ាញបានកើតឡើង ដោយ Ronaldo ជាប្រធានក្រុមបានប្រើជំនាញកិបរបស់ខ្លួនដាច់ចង្កេះខែ្សការពារ Pique រួចឆ្គិះបញ្ចូលទីរំលងដៃអ្នកចាំទី Casillas ប៉ុន្ដែត្រូវបាន Nani តែតបញ្ចូលទីបន្ថែម ដែលធើ្វឲ្យអាជ្ញាកណ្ដាលសម្រេចថាបាល់នោះស្ថិតក្នុងតំបន់ offside។
Ronaldo ភ្លាមៗមានការខឹងសម្បារទៅនឹងអាជ្ញាកណ្ដាលខ្លំាង ដោយហួសចិត្ដត្បិតបាល់ចូលទីយ៉ាងស្អាតរបស់ខ្លួន បែជាមិនឲ្យចូលទៅវិញ។
ជុំវិញបញ្ហានេះ Nani បាននិយាយប្រាប់វិទ្យុ Man Utd ថា៖ «ទេ, ខ្ញុំគិតថាគាត់ (Ronaldo) ខឹងទៅលើអាជ្ញាកណ្ដាល។ គ្រប់គ្នាគិតខុស តាមពិតគាត់ខឹងទៅលើអាជ្ញាកណ្ដាលទេ ព្រោះថាពេលនោះ បាល់ចូលទីមុនបាត់ទៅហើយ ហើយពួកគេបានសម្រេចមិនឲ្យបាល់ចូលទីទៅវិញ»។
«សាកស្រមៃទៅមើល បើបាល់មិនចូល ហើយខ្ញុំបន្ថែមវា។ ខ្ញុំមិនស្ថិតនៅតំបន់ offside ទេ, បើអ្នកមើលវីដេអូ។ យ៉ាងណាក្ដី ខ្ញុំគ្មានបំណងទៅបន្ថែមគ្រាប់នោះទេ។ ខ្ញុំបានសុំទោសទៅកាន់គេហើយនាពេលនោះ ព្រោះថាវាជាគ្រាប់បាល់ដ៏ល្អ»៕
ប្រភព៖ Sportbibble