Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចំណាយការពារជាតិ​ចិន​​កើនដល់ ១,២៥ ពាន់ពាន់​លានយន់

ការចេញផ្សាយ​របស់ប្រភព Breitbart កាលពីថ្ងៃទី​២០ ខែឧសភា ឆ្នាំ២០២០ ​បញ្ជាក់ថា ប្រទេស​ចិន​ត្រូវបានរំពឹងថា នឹងបង្កើន​ការចំណាយទៅលើវិស័យការពារជាតិ ​​សម្រាប់ឆ្នាំ២០២០នេះ ដោយសារតែ​ការគំរាម​កំហែងខ្លាំង​ ពីប្រទេស​លោកខាងលិច ​ដឹកនាំដោយអាមេរិក។ 

ប្រភព Global Times គ្រប់គ្រងដោយរដ្ឋចិន ​បានផ្សាយ​ កាលពីថ្ងៃទី​១៩ ខែឧសភា ថា សេចក្តីព្រាង​ការចំណាយលើវិស័យ​ការពារជាតិ​ នាឆ្នាំ​២០២០ ត្រូវបានរំពឹងថា នឹងប្រកាស ​នៅថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០២០ ដោយមានការអនុម័ត​យល់ព្រម ​ពីសភាប្រជា​ជាតិចិន ​(NPC) ខណៈកំពុងសមាជ​ នៅក្នុងទីក្រុងប៉េកាំង ។ 

ប្រភពនេះ​ដកស្រង់​អ្នកជំនាញ​យោធា​របស់ចិន​បញ្ជាក់ថា ថវិកា​ការពារជាតិ​ អាចនឹងកើនឡើង៦ភាគរយដល់ចំនួន​១,២៥ ពាន់ពាន់​លានយន់ (Yuan)  ឬប្រហែល​១,៧៧​ ពាន់លានដុល្លារអាមេរិក។ 

ប្រភពដដែលនេះ បាន​បញ្ជាក់ថា ការឆ្លងរាតត្បាត​វីរុស​កូវីដ​១៩នេះ បាននាំឲ្យមានការ​តម្រូវការ​​ល់វិស័យការពារជាតិ​បន្ថែម ដោយអាស្រ័យថា មានកំណើន​គំរាមកំហែងខាងយោធា​ពីបណ្តាប្រទេសលោកខាងលិច​ជាពិសេស​ សហរដ្ឋអាមេរិក​តែម្តង។ ចាប់តាំងពីដើមឆ្នាំ២០២០មក អាមេរិក​ជានិច្ចកាល​តែងតែបញ្ជូននាវាចម្បាំង និងយន្តហោះចម្បាំង​ទៅកាន់​សមុទ្រចិនខាងត្បូង ។ 

យោធាអាមេរិក រួមជាមួយបណ្តាប្រទេសលោកខាងលិច ក៏ដូចជា អូស្រ្តាលីជាដើម​ បានដាក់ពង្រាយនាវាចម្បាំង និងយន្តហោះចម្បាំងរបស់ពួកគេឲ្យប្រតិបត្តិការ នៅព្រំដែនទឹក នៃប្រទេសតំបន់អាស៊ីអាគ្នេយ៍ ជាប់នឹងដែនសមុទ្រចិនខាងត្បូង ។ ពួកគេបង្ហាញការគាំទ្រប្រទេសក្នុងតំបន់ ​ប្រឆាំងនឹងប្រទេសចិន ។

កាលពីខែមេសា ឆ្នាំ២០២០ អាមេរិក និងអូស្ត្រាលី បាន​បញ្ជូន​នាវាចម្បាំងជា​ច្រើនគ្រឿង​ទៅកាន់ដែនទឹកម៉ាឡេស៊ី ដើម្បីគាំទ្រដល់ប្រទេសនេះ ។ ការបញ្ជូន​នាវាចម្បាំង​ទៅគាំទ្រដល់ម៉ាឡេស៊ី​នោះ ក៏ព្រោះតែ​​ស្ថាន​ការណ៍​​តានតឹង ​រវាង​ម៉ាឡេស៊ី​ និង​ចិន​បានកើនឡើង បន្ទាប់ពីកងនាវាចរណ៍ចិន​ដេញតាម​ប្រមាញ់ ក៏ដូចជា រារាំង​ដល់សកម្មភាពខួងយកប្រេង​ ដូចអ្វីដែលម៉ាឡេស៊ី ធ្លាប់ធ្វើនាពេលកន្លងមក ​នៅក្នុងដែន​ទឹក​ដែលថា ស្ថិតក្នុងដែនអធិបតេយ្យរបស់ខ្លួន ។ ទីក្រុងប៉េកាំង​អះអាងថា ដែនទឹកដែលម៉ាឡេស៊ី​កំពុងខួងយកប្រេងនោះ​ ស្ថិតក្នុងដែនអធិបតេយ្យ​របស់ខ្លួន គឺតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ចិន​៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9233622