គ្រូបង្វឹករបស់ក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បាននិយាយថា វានឹងក្លាយជារឿងដ៏អយុត្ដិធម៌បំផុតបើ Premier League សម្រេចបញ្ចប់រដូវកាល ដោយមិនឲ្យក្រុមខ្លួនឈ្នះពានលីគ។
គិតមកត្រឹមថៃ្ងនេះ នៅមិនទាន់ច្បាស់ការណ៍ ១០០%នោះទេ ថាតើលីគកំពូលរបស់អង់គ្លេសអាចត្រលប់មកវិញនៅពេលណានោះ ខណ:កាលពីយប់មិញ មនុស្សចំនួន៦នាក់បានរកឃើញនូវ covid-19 ក្រោយធើ្វតេស្ដទាំងកីឡាករ និងបុគ្គលិកក្លឹបជាង៧០០នាក់។
«មានការនិយាយមួយចំនួនជុំវិញថាតើគួរបញ្ចប់រដូវកាលយ៉ាងណា។ ចឹងតើអ្នកគិតដូចម្ដេច, យើងលេងបាន ៧៦% នៃរដូវកាលទៅហើយ ហើយអ្នកចង់មកលុបចឹង?» Klopp និយាយប្រាប់ DFB Academy ។
«វាពិតជាអយុត្ដិធម៌បំផុតសម្រាប់ខ្ញុំបើលីគត្រូវរំសាយ។ ពួកយើងឈរលើគេក្នុងតារាង, ពួកយើងលេខ១ លេងក្នុងដី និងក្រៅដី។ វាជារដូវកាលដែលយើងគួរតែក្លាយជាជើងឯក»៕
ប្រភព៖ Sportbibble