Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តារាទឹកភ្នែក នី មុនីនាថ អាច​គ្រង​តំណែង​តារា​សម្តែង​​​លេចធ្លោ​ដូច​មុន​ទេ ក្រោយ​បាត់​មុខ​​មួយ​រយៈ

រាជធានី​ភ្នំពេញ ៖ ទស្សនិកជន​ទាំង​ក្នុង និង​ក្រៅប្រទេស ព្រមទាំង​បណ្តា​ផលិតករ​ជា​ច្រើន បាន​ទទួលស្គាល់​ថា តារា​សម្តែង នី មុនីនាថ គឹ​ជា​តួឯក​ស្រី​មួយ​ដួង ដែល​មាន​ទេព​កោសល្យ​ពេញដៃ ។ នាង​ស្រូប​ចិត្ត​អ្នក​ទស្សនា​បាន​ច្រើន​ណាស់​កាលពី​ប៉ុន្នា​ន​ឆ្នាំ​មុន ជា​ពិសេស ឈុត​របៀប​មនោ​សញ្ចេតនា គឺ​សមជា​មួយ​ទឹកមុខ​។ ប៉ុន្តែ​នាង​ស្រាប់តែ​បាត់​មុខ​ខ្លះ​ៗ​ពី​តួនាទី ទោះជា​នាង​មិន​ទាន់​ប្រកាស​លាឈប់​នៅឡើយ​។

​តារា​សម្តែង​ពូកែ​ចូល​តួ​យំយែក នី មុនីនាថ ហាក់​នៅ​ឆ្ងាយ​ពី​ឱកាស​សម្តែង និង​ថត​ចម្រៀង​។ នាង​ហាក់​ស្ងប់ស្ងាត់​ជាង​មុន ដែល​ពី​មុន​នាង​រវល់​រើខ្លួន​លែង​ចង់​រួច​តែ​ម្តង​។មានការ​លើក​ឡើង​ថា ប្រសិនបើ​តារា​ទឹកភ្នែក​រូប​នេះ​ជះ​ពេលវេលា​អោយ​រំលង​ទៅ​ឈឹង តែ​១​ឆ្នាំ​ទៀត​នោះ នាង​ច្បាស់​ជា​ចុះ​ខ្សោយ​ស្រឺ​ត​ៗ​ពិបាក​វ៉ា​គេ​វិញ​ណាស់​។ បើ​ដូចនេះ មុនីនាថ ដែល​ខំ​លះបង់​ពេលវេលា​តស៊ូ​ជាមួយ​សិល្បៈ​ជា​ច្រើន​ឆ្នាំ​កាលពី​ពេល​មុន​អាច​ពិចារណា​ឡើង​វិញ​ត្រង់​ចំណុច​នេះ​។ បើ​ក្រឡេក​មើល​តារា​មួយ​ចំនួន ដែល​ធ្លាប់​ទុំ​លើ​ភាព​ល្បីល្បាញ ហើយ​ស្រាប់តែ​ងាក​ទៅ​ធ្វើ​ការងារ​អ្វី​ផ្សេង​ឆ្ងាយ​ៗ​ពី​សិល្បៈ លុះ​ពេល​ដែល​វិល​វិញ ពិបាក​ស្តារ​។ ម្ល៉ោះហើយ​តារា​ខ្លះ​ដែល​រវល់​បែប​ណា ក៏​មិន​ហ៊ាន​ចោល​អាជីព​សិល្បៈ​ឡើយ គឺ​អើត​ឡើយ​ៗ​។ បើ​មិន​ដូចនេះ​ទេ ដូច​បោះ​ដុំ​លុយ​ចោល​មិន​ខាន ក្នុង​ពេល​បច្ចុប្បន្ន​តារា​រលក​ក្រោយ​កំពុង​ហក់​មក​ប្រជែង មាន​ទេព​កោសល្យ និង​ភាព​ក្លា​ហ៊ាន​ខ្លាំង​ណាស់​។

ចំពោះ នី មុនីនាថ តាំងពី​ប៉ះទង្គិច​រឿង​ស្នេហា​មិន​សមប្រកប​មក​ឃើញ​ថា បាត់​មុខ​៨០% ពី​សិល្បៈ គឺ​សេសសល់​តិចតួច​ប៉ុណ្ណោះ​។ នាង​ចេញ​មុខតែ​កម្មវិធី​និយាយ​ពី​សម្រស់​ស្ត្រី​នា ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​។ ចំណែក​មូលហេតុ គឺ​ដោយសារ​តែ​នាង​មាន​ផលិតផល​សម្រស់ លក់​តាម​អន​ឡាញ​។ ប៉ុន្តែ​ការ​ស្ងាត់​ពី​សិល្បៈ ក៏​ឃើញ​នាង​ទិញ​ផ្ទះ​វីឡា​តម្លៃ​៣០​ម៉ឺន​ដុល្លារ នៅ​បុរី​ជីប​ម៉ុង ។ ក្រោយមក​មួយ​រយៈ​នេះ ឃើញ​នាង​វិល​មក​ថតកុន និង​ចម្រៀង​ខារ៉ាអូខេ​ឡើង​វិញ អាច​មក​ពី​គិត​ថា បាត់​យូរ​ពេក ទីផ្សារ​រត់​អស់​ក៏​ថា​បាន​៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9495717