Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តោះបងប្អនថ្ងៃនេះយើងមកធ្វើនំអន្សមចេកវិញម្តង

របៀបធ្វើ នំអន្សមចេកដែលជានំខ្មែរតតាំងពីដូនតាយើងមក។

#គ្រឿងផ្សំ៖

-អង្ករដំណើប ២៥០ក្រាម 

-ដូងកោសតូច ហើយច្របាច់យកខ្ទិះ 

-ចេកជោរ ៨ផ្លែ -ស្ករស ៥០ក្រាម 

-ស្លឹកចេក ៨បន្ទះ 

-អំបិល ១ចិប

+វិធីធ្វើ៖

១ ត្រាំអង្ករដំណើបនៅក្នុងទឹកប្រហែល ២ម៉ោងដើម្បីឲ្យរីក បន្ទាប់មកលាងសម្អាត សម្រិតទឹកចេញឲ្យអស់។

២ លាយខ្ទិះដូង ឆៅ និងអំបិលទៅក្នុងអង្ករដំណើបនោះ ហើយច្របល់ឲ្យបានសព្វល្អ។

៣យកស្លឹកចេក ២សន្លឹក (បណ្តោយប្រហែល ៣០សង់ទីម៉ែត្រ និង ទទឹងប្រហែល ២០សង់ទីម៉ែត្រ)លាតវាឲ្យស្មើ ហើយដាក់ត្រួតពីលើគ្នា។ធ្វើបែបនេះដើម្បីឲ្យស្លឹកចេកអាចធន់នឹងកម្តៅ និងមិនងាយរហែក។

៤ ដាក់អង្ករដែលលាយរួចកម្រាស់ប្រហែល ១សង់ម៉ែត្រ នៅលើស្លឹកចេក។

៥ រមៀលចេកពីលើស្ករ ហើយយកចេក ២ផ្លែ ទៅដាក់បន្តគ្នានៅចំកណ្តាលអង្ករដែលរៀបចំរួចលើស្លឹកចេក។

៦ រោយអង្ករដែលលាយហើយជុំវិញ និងពីលើចេក ហើយរុំស្លឹកចេកឲ្យណែនជារាងស៊ីឡាំង បន្ទាប់មកផ្ចឹតចុងវាទាំងពីរឲ្យជិតល្អ។

៧ ចងអន្សមដែលខ្ចប់រួចនោះនៅក្នុងទឹក ប្រហែល១ម៉ោង និង៣០នាទី។

៨ ស្ងោរអន្សមចេកដែលចងរួចនោះនៅក្នុងទឹក ប្រហែល១ម៉ោង និង៣០នាទី។

៩ ទុកឲ្យត្រជាក់ នោះយើងអាចកាត់ទទួលទានបានហើយ។

ប្រភព: Facebook

from: https://tnaot.com/km/m/detail/article/9557389